ឯកឧត្តម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យចំនួន ១០,២០០ ដុល្លារ ប្រគេនព្រះចៅអធិការវត្តប្រាំបីមុំ សម្រាប់ កសាងដងទង់ព្រះវិហារ
ខេត្តតាកែវ ÷នាព្រឹក ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យចំនួន ១០,២០០ ដុល្លារ ប្រគេនព្រះចៅអធិការវត្តប្រាំបីមុំ សម្រាប់ កសាងដងទង់ព្រះវិហារ នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។